FM Transmitter project analysis
A personal FM transmitter is a low-power FM radio transmitter that broadcasts a signal from a portable audio device (such as an MP3 player) to a standard FM radio.
- Objective
នៅក្នុងគម្រោងFM Transmitterនេះយើងផ្តោតសំខាន់ទៅការបង្កើតរលកវិទ្យុដែលអាចឲ្យយើងផ្សាយចេញនៅចន្លោះប្រេងកង់ណាមួយដែលបានកំណត់ ពីចន្លោះ 88 MHz ទៅ 108 MHz និងរយះចម្ងាយដែលយើងអាចបញ្ជូលរលកសំឡេងបានពីទីតាំងនៃFM Transmitter របស់យើង។ ការស្វែងយល់ពីប៉ុស្តិ៍វិទ្យុដែលមានវិសាលគមប្រេកង់ក្នុងការផ្សាយចេញខ្ពស់ និងការឌីស្សាញសៀគ្វី ដើម្បីទទួលបានទិន្នផលខ្ពស់ ក៍ដូចជា ការបញ្ជូលសំឡេងបានច្បាស់ល្អនិង បានមានចម្ងាយឆ្ងាយ។
- Components Require
- Methodology
- Circuit design
- Diagram
- Diagram design in Proteus
- Connection for testing on breadboard
- Circuit Implementation
- PCB layout
- 3D views
- ចំណុចបន្ទាប់យើងត្រូវយក PCB layout ទៅ Print laser ដើម្បីធ្វើការដំឡើងធ្វើបន្ទះសៀគ្វី នៃ FM របស់យើងតាមជំហានដូចខាងក្រោម៖
- How it works?
- ការដំណើរនៃសៀគ្វី FM Transmitter នេះមាន ៣ ដំណាក់កាលគឺ
- ដំណាក់កាលទី១៖ Microphone មាននាទីចាប់យករលកសំឡេងទាំង AC signal, DC signalដូចជា សំឡេងការនិយាយ ឬរលកសំឡេង Noise ផ្សេងៗ។ Capacitor 4u7 មាននាទី Block DC signal ដែលមានប្រេកង់ទាប។
- ដំណាក់កាលទី២៖ ពេលទទួលបានរលកសញ្ញាពីដំណាក់កាលទី១ហើយវាត្រូវឆ្លងកាត់ Capacitor 4u7 មួយទៀតក្នុងការច្រោះ DC signal ដែលជា filter ដើម្បីទទួលបានរលកសំឡេងដែលច្បាស់ ក្នុងកម្រិតមួយដែលអាចបំលែងទៅ Oscillator ដែលមាន Antenna ក្នុងការចាប់យករលកសញ្ញានោះ។
- ដំណាក់កាលទី៣៖ Antenna នឹងទទួលបានរលកសំឡេងដែលជា Analogue signals ដែលអាចបញ្ជូលទៅឧបករណ៏ ផ្សេងៗ ដូចជា Speakers ឬ Earphone ដែលជា Receiver ក្នុងការបកស្រាយឲ្យយើងអាច ស្តាប់បាន។
- Result of Testing
យើងធ្វើការតេស្តដោយ ប្រើប្រាស់ឧបករណ៍ Spectrum Analyzer មកធ្វើការ Analyze ពីប្រេកង់នៃប៉ុស្តិ៍វិទ្យុរបស់យើងនៅត្រង់ចំណុច Peak Amplitude ដែលជា Peak Amplitudeរបស់ FM Transmitter របស់យើងដែលយើងអាចបញ្ជូល Signal ហើយទទួលបានសំឡេងល្អប្រសើរនិង ត្រូវទៅតាម Rang ប្រេកង់ដែលបានកំណត់ពី 88MHz ទៅ 108MHz។ យើងបានធ្វើការតេស្តជាច្រើនដងដូចខាងនេះ៖
ការតំឡើងសៀគ្វីដោយយើងធ្វើការយក Component ម្តងមួយៗ មកដោតលើបតទៅតាម Circuit diagram ដែលយើងទទួលបានសៀគ្វីដូចរូបខាងលើ។
ដំបូងត្រូវផ្តល់ Power 9V ទៅក្នុងសៀគ្វី ដោយធ្វើការតេស្ត(តេស្តក្នុងរយះចម្ងាយសូន្យម៉ែត្រ) ជាមួយ Spectrum Analyzer។
បន្ទាប់មកយើងសង្កេតឃើញ មាន Peak Amplitude នៃប្រេកង់នៅទីតាំងពីរត្រូវនៅ FM Transmitter ដែលយើងបានតេស្តគឺ អាចបញ្ជូនរលកសំឡេងបាន តែមិនសូវល្អ ព្រោះថាសំឡេងដែល Receiver មានភាពមិនច្បាស់ ហើយមិនត្រូវ Rang frequency (88MHz – 108MHz) ដែលមាន Signal និងប្រេកង់ដូចខាងក្រោម៖
នៅប្រេកង់ 78.333MHz
មុនពេលទទួលបាននៅត្រង់ប្រេកង់នេះ យើងបានកាត់ អាំឌុចតង់ពីជុំ(កាលណាដែលយើងបន្ថយការរុំរបស់អាំឌុចតង់ នោះនឹងទទួលបានប្រេកង់កើនឡើង។
- លទ្ធផលផ្សាលើបន្ទះទង់ដែង
ការតេស្តចុងក្រោយគឺ យើងបានបន្សីនិងតំឡើង Components ដោយផ្សាភ្ជាប់លើបន្ទះទង់ដែងដូចរូបខាងក្រោម រីឯលទ្ធផលវិញយើងទទួលបានប្រេកង់នៅក្នុង Rang មួយ ដែលអាចចាប់ប៉ុស្តិ៍នៅចន្លោះនេះនិងផ្សាយរលកសំឡេងបានពី 106.30MHz ទៅ 107.40MHz ដោយឡែកយើងបានតេស្តសម្រេចលទ្ធផល ល្អប្រសើរគឺនៅត្រង់ប្រេកង់ 106.44MHz ក្នុងការបញ្ជូលរលកសំឡេង និង Receiver បានល្អ។
នៅទីតាំងប្រេកង់
106.44MHz
- Conclusion
តាមការពិសោធន៍ និងការតេស្តយើងអាចសន្និដ្ឋានបានថា FM transmitter របស់យើងមានបញ្ហាទាក់ទងនឹងប្រេកង់។ ទី១ គឺប្រេកង់មិនចូល Rang ដែលបានកំណត់ ដោយសារការរុំ អាំងឌុចតង់នៃរេសូណង់(LC ) មិនបានត្រឹមត្រូវ។ទី២ គឺមិនទទួលបានអំព្លីទុត(Peak Amplitude) នៅត្រង់ប្រេកង់ដែលយើងគ្រោងទុក។ ស្របទៅតាមការពិសោធន៍ និងបញ្ហាក្នុងគម្រោងមូយនេះ នឹងមានការកែប្រែបង្កើតឲ្យមានភាពល្អប្រសើរ នៃលទ្ធផលល្អបំផុតមួយ ជាពិសេស FM Transmitter របស់យើងអាចមានលទ្ធភាពផ្សាយរលកសំឡេងបានរយះចម្ងាយឆ្ងាយ និងមានភាពច្បាស់លាស់។
//Telecommunication and Electronic Engineering
//Lecturer: Dr. Thap Tharoeun Y3S1
No comments:
Post a Comment